(ភ្នំពេញ)៖ តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៣ករណី បណ្តាល ឲ្យមានអ្នកស្លាប់ចំនួន៥នាក់ និងរបួសចំនួន១៣នាក់។
របាយការណ៍ដដែលក៏បញ្ជាក់អោយដឹងទៀតថា ជាទូទៅគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កើតឡើង ដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕

































