អង្គការសហប្រជាជាតិ ( UN ) អំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការយល់ដឹងអំពីការគំរាមកំហែង នៃរលកយក្សស៊ូណាមិ


 (យូអិន)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres)នៅថ្ងៃសុក្រនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការ យល់ដឹងអំពីការគំរាមកំហែងពីរលកយក្សស៊ូណាមិ និងចែករំលែកវិធីសាស្រ្តប្រកបដោយភាពច្នៃ ប្រឌិត ដើម្បីកាត់បន្ថយហានិភ័យ។

លោក Antonio Guterres បានថ្លែងនៅក្នុងសារមួយក្នុងពិធីប្រារព្វទិវាយល់ដឹងអំពីរលកយក្ស ស៊ូណាមិពិភពលោកថា «យើងអាចកសាងការសម្រេចបាននូវវឌ្ឍនភាព ចាប់ពីការផ្សព្វផ្សាយកាន់ តែប្រសើរឡើងដល់សហគមន៍ដែលប្រឈមមុខនឹងការគំរាមកំហែងពីរលកយក្សស៊ូណាមិនៅជុំវិញពិភពលោករហូតដល់ការដាក់បញ្ចូលកម្មវិធីរលកយក្សស៊ូណាមិនៅក្នុងទសវត្សរ៍នៃវិទ្យាសាស្ត្រមហាសមុទ្ររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ទោះជាយ៉ាងណាក៏ដោយ លោក Antonio Guterres បានព្រមានថា ហានិភ័យនៅតែមានធំធេង ណាស់ ដោយសារការកើនឡើងនៃកម្រិតទឹកសមុទ្រដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលនឹងធ្វើឱ្យថាមពលបំផ្លិចបំផ្លាញនៃរលកយក្សស៊ូណាមិកាន់តែធ្ងន់ធ្ងរ។

សម្រាប់លោក Antonio Guterres វិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការត្រៀមខ្លួន និង ការធ្វើសកម្មភាពកាន់តែលឿនរហ័ស ត្រូវតែជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីរក្សាសុវត្ថិភាពមនុស្ស និងសហគមន៍។

ទិវាការយល់ដឹងអំពីរលកយក្សស៊ូណាមិពិភពលោកនាឆ្នាំនេះ កំពុងលើកកម្ពស់គោលដៅនៃ « Sendai Seven Campaign» ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាង សំខាន់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍៕