ក្រសួងសុខាភិបាល បន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥នាក់, ជាសះស្បើយ៦៨នាក់, ស្លាប់ចំនួន៥នាក់ (៤នាក់អត់បានចាក់វ៉ាក់សាំង)


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥នាក់, អ្នកជំងឺចំនួន៦៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៥នាក់ (ក្នុងនោះ៤នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,២៩២ នាក់, អ្នកជាសះស្បើយសរុបចំនួន១១៥,៦៥៩នាក់, ស្លាប់សរុបចំនួន២,៨៤៥នាក់៕