(កោះកុង)៖ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ទូ សាវុធ អភិបាលរង តំណាងគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង និងមានការចូល រួមពីតំណាងមន្ទីរកិច្ចការនារីរាជធានី-ខេត្តចំនួន០៨ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែបប កំពត តាកែវ កំពង់ស្ពឺ កណ្តាល សៀមរាប និងស្ថាប័ន អង្គភាពពាក់ព័ន្ធ សរុប៤២នាក់។

គោលបំណងអភិវឌ្ឍន៍ចំណេះដឹងដល់មន្រ្តីកិច្ចការនារីដើម្បីប្រតិបត្តិករទាំងនេះយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុំស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី រួម គ្នាទប់ស្កាត់ការប្រើប្រាស់រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីសហគមន៍យើង។
បើតាមលោក ទូ សាវុធ បានថ្លែងថា គ្រឿងញៀនជាមូលហេតុមួយដែលជំរុញ និងបង្កឱ្យមានបទ ល្មើសផ្សេងៗ គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់សហគមន៍ ដែលពាក់ព័ន្ធបញ្ហានេះខេត្តបាន បន្តរួមចំណែកជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់ កាត់បន្ថយ និងឈានទៅ លុបបំបាត់ជាបណ្តើរៗ នូវការប្រើប្រាស់និងចែកចាយគ្រឿងញៀន អនុវត្តឱ្យខ្ជាប់ខ្ជួននូវទិសស្លោក ប្រឆាំងគ្រឿងញៀន ៣កុំ និងមួយរាយការណ៍។

ថ្លែងក្នុងនាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បាន ថ្លែងអំណរគុណដល់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាសមាជិករបស់អាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ពហុវិស័យ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជ រដ្ឋាភិបាល ហើយការចូលរួមសកម្មភាពនាពេលនេះមាន សារសំខាន់ណាស់ ស្របពេលដែលស្ថាន ភាពគ្រឿងញៀននៅកម្ពុជា បានរីករាលដាលដល់ទីជនបទ មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូ ទៅក្នុងនោះមានយុវនារី ដែលតម្រូវឱ្យយើងត្រូវតែរួមគ្នាដោះស្រាយ។

ថ្លែងក្នុងនាម លោកជំទាវ អ៊ឹង កន្ថាផាវី, លោកជំទាវ ឡុង សុផល្លី បានឱ្យដឹងថា ឆ្នាំ២០១៩កន្លង ទៅ នេះ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានចុះពិនិត្យស្ថានភាពស្រ្តីកំពុង ជាប់ ឃុំក្នុងពន្ធនាគារចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត ដោយបានពិនិត្យរកឃើញថាស្រ្តីកំពុង ជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ និងរក្សាទុកគ្រឿង ញៀនប៉ះពាល់ដល់ក្រុមគ្រួសាររបស់គេ និងសង្គមជាតិទាំងមូល៕

































