(តូក្យូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ក្រសួងកសិកម្មជប៉ុន នៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា ប្រទេសជប៉ុន បានរកឃើញការផ្ទុះឡើងនូវជំងឺផ្ដាសាយបក្សីជាលើកដំបូងរបស់ខ្លួនសម្រាប់រដូវរងា ឆ្នាំ២០២១នេះ នៅកសិដ្ឋានចិញ្ចឹមមាន់មួយ នៅភាគឦសាន្តនៃប្រទេស។

ក្រសួងកសិកម្មជប៉ុនបានគូសបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថាសត្វមាន់ចិញ្ចឹមយកស៊ុតប្រហែល ១៤៣,០០០ក្បាលនៅឯកសិដ្ឋានមួយ ដែលស្ថិតក្នុងទីក្រុង Yokote នៃតំបន់ Akita Prefecture នឹងត្រូវយកទៅសម្លាប់ និងកប់ចោល ហើយការធ្វើដំណើរចេញចូលក្នុងបរិវេណប្រហែល ១០គីឡូ ម៉ែត្រពីកសិដ្ឋាននោះ នឹងត្រូវរឹតត្បឹតផងដែរ។ ក្រសួង បន្ថែមដូច្នេះថា «នៅក្រោមស្ថានភាព បច្ចុប្បន្ននៅក្នុងប្រទេសជប៉ុន យើងមិនជឿថា ជំងឺគ្រុនផ្តាសាយបក្សីមានលទ្ធភាពឆ្លងមកមនុស្សតាម រយៈការបរិភោគសាច់មាន់ ឬស៊ុតមាន់នោះទេ»៕
ជុំវិញបញ្ហានេះជប៉ុន បានផ្អាកការនាំចេញសាច់មាន់ និងស៊ុតមាន់ជាបណ្តោះអាសន្នពីគ្រប់តំបន់ទាំង អស់ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺនេះ៕

































