(ភ្នំពេញ)៖ តាមការបញ្ជាក់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា នៅលើ Facebook ផ្លូវការ គឺលោក Khaled KHIARI ឧបការីអគ្គលេខា ធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងកោតសរ សើរ ចំពោះយុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ១៩របស់កម្ពុជា។
ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក្រសួងការបរទេស។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានបទការពិភាក្សារបស់យើងមានដូចជា ដំណើរអភិវឌ្ឍន៍របស់កម្ពុជា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា តួនាទី និងការចូលរួមចំណែករបស់យើង ក្នុងនាមជាសមាជិកអង្គការសហ ប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ លោក KHIARI បានកោត សរសើរយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា»។

ឯកឧត្តម ប្រាក់ សុខុន បានឲ្យដឹងបន្ថែមថា ក្នុងជំនួបនោះភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីសារ សំខាន់នៃការស្តារឡើងវិញ ដែលយកចិត្តទុកដាក់លើបរិស្ថានក្រោយជំងឺកូវីដ-១៩ និងបន្តលើក កម្ពស់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព។
គិតត្រឹមយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៩៩៩,៧៤១នាក់។ បើតាមរបាយការណ៍ ដែលទទួលបាន គឺក្នុងការចាក់វ៉ាក់សាំងនោះ រួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០៤២,៩៨៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៦,៩៨០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៥៨,៤២៣នាក់
៤៖ អាយុ៥ឆ្នាំ ២០១,៣៥០នាក់៕

































