ម្ពុជាជំរុញអូស្ត្រាលី ជួយកសាងសមត្ថភាពក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង និងផ្នែកវេជ្ជ សាស្ត្រ ដល់កងទ័ពរដ្ឋសមាជិកអាស៊ាន


 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញ ឱ្យប្រទេសអូស្ត្រាលី ជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទេស និងជំនាញការ នៅក្នុងវិស័យស្រាវជ្រាវ អភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្ត្រនានា ដល់កងទ័ពបណ្តាប្រទេស សមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺឆ្លងដែលអាចកើតឡើងនៅថ្ងៃអនាគត។

ការជំរុញបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-អូស្ត្រាលី ដោយមានការចូលរួមពី លោក Peter Dutton សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានរំឮកថា អូស្ត្រាលី គឺជាប្រទេសជាដៃគូសន្ទនារបស់អាស៊ាន ចាប់តាំងពីឆ្នាំ១៩៧៤មក ហើយទទួលស្គាល់ថាទំនាក់ទំនងនេះ បានវិវត្តមកគ្របដណ្តប់កិច្ចសហ ប្រតិបត្តិការ ទៅលើសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន។ កម្ពុជា បានវាយតម្លៃយ៉ាងខ្ពស់ ទៅលើសារសំខាន់ខាងផ្នែកយុទ្ធសាស្ត្រនៃអូស្ត្រាលីចំពោះអាស៊ាន និងគាំទ្រដល់ការលើកកម្ពស់ ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែល ប្រកបដោយអត្ថន័យ មានសារសំខាន់ និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានជំរុញយ៉ាងដូច្នេះថា៖ «ជាមួយគ្នានេះ ដោយបានមើលឃើញថាប្រ ទេសអូស្ត្រាលី គឺបានប្តេជ្ញាចិត្តក្នុងការកសាងភាពធន់ និងសមត្ថភាពអាស៊ាន ដើម្បីដោះស្រាយ បញ្ហាជំងឺរាតត្បាត។ ខ្ញុំសូមជំរុញឱ្យប្រទេសអូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែក បច្ចេកទេស និងជំនាញការ នៅក្នុងវិស័យស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្ត្រ នានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺឆ្លងដែលអាច កើតឡើងនៅថ្ងៃអនាគត»
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការគាំទ្រ និងការប្តេជ្ញាចិត្តរបស់ អូស្ត្រាលី ក្នុងការកសាងភាពធន់ក្នុងតំបន់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនា ពេលអនាគត ត្រូវបានសង្កត់ធ្ងន់នៅក្នុងគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងរួមផ្សេងៗ ជាពិសេសកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ។

សម្តេចបានឱ្យដឹងថា កម្ពុជាសូមអរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលី ក្នុងកិច្ចសហ ប្រតិបត្តិការជាក់ស្តែង នៅក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក តាមរយៈការធ្វើ ជាសហប្រធានក្រុមការងារជំនាញផ្សេងៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ចាប់តាំងពីការ កកើតក្រុមការងារនេះក៏ដូចជាការធ្វើជាសហប្រធានក្រុមការងារជំនាញស្តីពីវេជ្ជសាស្ត្រយោធាអាស៊ាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (២០២១-២០២៤) នាពេលបច្ចុប្បន្ន។

ដោយឡែករដ្ឋមន្ត្រីការពារជាតិកម្ពុជា «ក៏សូមវាយតម្លៃខ្ពស់ ចំពោះលទ្ធផលជាក់ស្តែងនៃកិច្ចសហ ប្រតិបត្តិការរបស់យើង ពោលគឺកម្មវិធីអាហារូបករណ៍ក្រោយឧត្តមសិក្សាការពារជាតិអាស៊ាន-អូស្ត្រា លី (AADPSP) ដែលឧបត្ថម្ភដោយប្រជាជនអូស្ត្រាលី តាមរយៈក្រសួងការពារជាតិអូស្ត្រាលី ៕