ក្រសួងការងារ ជូនដំណឹងអំពី ការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន


 (ភ្នំពេញ)៖  យោងតាមសេចក្តីជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ដែលទទួលបានគឺបានអោយដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសា ជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។

ក្រសួងការងារ បានជម្រាបជូន ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និង សាធារណជនដែល មានបំណងទៅ ធ្វើការ នៅ ប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ឱ្យបានជ្រាបថា អង្គភាពទទួល បន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្ដ ជំនាញ តាម រយៈប្រព័ន្ធកុំព្យូទ័រ (CBT)ក្នុងគម្រោងពលករជំនាញ។

សូមបញ្ជាក់ថា ក្រសួងការងារ បានប្រាប់ព័ត៌មានលម្អិត អំពីលក្ខខណ្ឌ និងទីតាំង ធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុនមានដូចខាងក្រោម៖