សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ពីស្នងការខេត្តតាកែវ ទៅជាអគ្គនាយករងអត្តសញ្ញាណកម្ម

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ពីស្នងការនគរបាលខេត្តតាកែវ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

អនុក្រឹត្យសម្តេចតេជោ ហ៊ុន សែន ដែលទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «ផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ សុខ សំណាង អត្តលេខ០២១២១ ពីស្នងការនគរបាលខេត្តតាកែវ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម»

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖