លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា «ឈានទៅមុខដោយឥតឈប់ឈរ ដើម្បីរួមចំណែកដល់ការ ផ្លាស់ប្តូរទៅជា រូបមន្តអភិវឌ្ឍន៍បៃតងជាសកល»


 (ប៉េកាំង)៖ ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹក នាំវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម នៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំងព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយប្រធានបទ «ប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានថ្លែងថា «ខ្ញុំធ្លាប់រស់នៅក្នុងភូមិតូចមួយ នៅលើតំបន់ខ្ពង់រាបដីលឿនរបស់ ប្រទេសចិន រយៈពេលជាច្រើនឆ្នាំ។ នៅពេលនោះ បរិស្ថានអេកូឡូស៊ីនៅទីនោះត្រូវបានបំផ្លាញ ហើយជីវភាពរស់នៅរបស់ប្រជាជន ក៏ធ្លាក់ក្នុងភាពក្រីក្រដែរ។ កាលនោះ ខ្ញុំបានដឹងថា ការបំផ្លាញ ធម្មជាតិមុខជានឹងប៉ះពាល់ដល់មនុស្សជាតិមិនខាន។ សកម្មភាពកាត់បន្ថយការបញ្ចេញកាបូនរបស់ប្រទេសចិន គឺជាការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមយ៉ាង ស៊ីជម្រៅ។ ទោះបីជាភារកិច្ចនេះពិបាកខ្លាំងក៏ដោយ ក៏យើងនឹងបន្តឈានទៅមុខដោយឥតឈប់ឈរ ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរទៅជា រូបមន្តអភិវឌ្ឍន៍បៃតងជាសកល»