(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំជាមួយគណៈ បញ្ជាការឯក ភាពរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត តាមប្រព័ន្ធវីដេអូ zoom ដើម្បី ត្រួតពិនិត្យការងារទូទៅពីចំណុចខ្លាំង ខ្សោយ និងលើកទិសដៅសំរាប់អនុវត្តបន្តលើការងារគ្រប់ វិស័យនៅក្នុងខេត្ត។
នៅក្នុងកិច្ចប្រជុំខាងលើនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ចំណុចខ្លាំងរបស់យើង គឺកន្លងមកនេះក្រុម ការងារថ្នាក់ខេត្ត សហការជាមួយបណ្ដាស្រុកចុះដោះ ស្រាយទំនាស់ក្រៅប្រព័ន្ធ តុលាការ និងសំណូមពរផ្សេងៗ ជាសរុប សម្រេចបានជាង៤០០រឿង ក្នុងចំណោមរឿងជាង ៧០០រឿង។

ចំពោះការឆ្លើយតបនឹងគ្រោះមហន្តរាយក៏អនុវត្តបានល្អនិងទាន់ពេលវេលា ជាក់ស្ដែងថ្មីៗនេះប្រជា ពលរដ្ឋនៅឃុំផ្លូវទូកចំនួន៧៦ខ្នងផ្ទះ ស្មើនិង៧៦ គ្រួសារ បានរងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ គឺយើងបានចុះទៅជួយជម្លៀស មកទីទួលសុវត្ថិភាព ជួយផ្ដល់អំណោយ និងជួយជួសជុលផ្ទះរបស់ ពួកគាត់ឡើងវិញ។ ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីអាយុ១៨ឆ្នាំឡើង គឺចាក់បានជិត១០០ ភាគរយហើយដែរ។
ដោយឡែក ចំពោះចំណុចខ្សោយយើងវិញក្រោយពីបានពិនិត្យរបាយការណ៍របស់ក្រុងស្រុក គឺកន្លងមកនៅតាមទីប្រជុំជន តាមសួនច្បារសាធារណៈ តាមសាលាស្រុកនិងតាមមន្ទីរអង្គភាពមួយ ចំនួន នៅមានស្មៅដុះមុខកន្លែងធ្វើការ និងមានសំរាម ដែលកន្លែងខ្លះគឺគ្មានធុងដាក់សំរាមតែម្តង។

ចំពោះផែនការធ្វើប៉ុស្តិ៍ប្រជាការពារតាមឃុំនិងស្រុកដែលបានដាក់ជូនកន្លងមកពុំទាន់មានលទ្ធផលនៅឡើយ។ ការចុះឈ្មោះអ្នកបោះឆ្នោតនៅតាមឃុំស្រុកមួយចំនួនមានលទ្ធផលទាបនៅមានការយឺតយ៉ាវ។ រីឯការដោះស្រាយទំនាស់រវាងលោកចៅអធិការវត្ត និងប្រជាពលរដ្ឋក្នុងភូមិសិរី ឃុំខុនរ៉ង របស់មន្ទីរ ធម្មការខេត្ត គឺយូរខែហើយពុំទាន់ទទួលបានលទ្ធផល ធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះ ចំណាត់ការរបស់អាជ្ញាធរ។ចំពោះការចា ក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំឡើងទទួលបានភាគរយតិច មិនទាន់ឆ្លើយតបបានល្អនៅឡើយ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានដាក់ចេញ នូវផែនការអនុវត្តបន្ត រួមមាន៖
*ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវធ្វើបច្ចុប្បន្នភាពចំនួនកុមារអាយុ៥ឆ្នាំឡើង រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីជុំរុញឲ្យកុមារយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា
*ទី២៖ ចំពោះករណីមានជនខិលខូចបំ ពានយកដីរបស់អតីតយុទ្ធជន នៅភ្នំជំរាយ ក្នុងស្រុកសាមគ្គី មានជ័យ គណៈបញ្ជាការប្រតិបត្តិការសឹករងខេត្ត គណៈបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នង ការនគរបាលខេត្ត មន្ត្រីជំនាញ និងលោកអភិបាលស្រុកសាមគ្គីមានជ័យ ត្រូវសហការគ្នាចុះអន្តរា គមន៍ទប់ស្កាត់និងចាត់ វិធានការផ្លូវច្បាប់ជាបន្ទាន់។ ចំពោះករណីលួចឈូសឆា យដីព្រៃលិចទឹក មន្ទីរកសិកម្មខេត្ត អភិបាលក្រុងស្រុក និងជំនាញក៏ត្រូវតែទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេល វេលា។
*ទី៣៖ រដ្ឋបាលក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងមួយអង្គភាព ត្រូវមានធុងសំរាមចំនួន៣ធុង ដើម្បីជួយឧបត្ថម្ភមករដ្ឋបាលខេត្តសម្រាប់ដាក់នៅតាមសួនច្បារសាធារណៈ និងទីប្រជុំជន។ ជាមួយគ្នានេះ គ្រប់ក្រុងស្រុក និងមន្ទីរអង្គភាពត្រូវគូសប្លង់ធ្វើសួនច្បារតាមអង្គភាពរបស់ខ្លួន ហើយត្រូវរាយការណ៍មករដ្ឋបាលខេត្តនៅសប្តា ហ៍ក្រោយដើម្បីពិនិត្យសម្រេច។
*ទី៤៖ មន្ទីរព័ត៌មានខេត្តត្រូវធ្វើបច្ចុប្បន្នភាព អង្គភាពសារព័ ត៌មានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបន្តចាត់វិធានការទប់ស្កាត់ អ្នកសរសេរព័ត៌មានក្លែងក្លាយ ខុសវិជ្ជាជីវៈដើម្បីចាត់វិធានការតាម ផ្លូវច្បាប់៕

































