(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានបង្ហោះរូបថតកាលពីអតីតកាលមួយសន្លឹក ដែលទទួលបានពីអ្នកប្រើប្រាស់ Facebook ម្នាក់តាម Messenger។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអះអាងថា សម្តេចមិនដែលបានឃើញរូបថតនេះពីមុនមកទេ ទើបសម្តេចប្រកាសឲ្យបងប្អូនដែលបានដឹងពីប្រភពរូបថតនេះ ជួយផ្តល់ព័ត៌មានជូនសម្តេចផង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុង Facebook យ៉ាងដូច្នេះថា «យប់មិញខ្ញុំទទួល បានរូបថតមួយសន្លឹកពី Messenger របស់ ចៅគីម ដែលជារូបថតដែលខ្ញុំមិនដែលបានឃើញហើយ ក៏មិនដឹងថា ថតនៅកន្លែងណា និងឆ្នាំណា?។ សូមបងប្អូនដែលបានដឹងពីប្រភពរូបថតនេះ មេត្តាជួយ ផ្តល់ព័ត៌មានផង។ សូមអរគុណទុកជាមុន»៕































