អភិបាលខេត្តព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសម្បត្តិសាធា រណៈរបស់យើងទាំងអស់គ្នា

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការបំផ្លិចបំផ្លាញនូវសមិទ្ធផលដែលកំពុងកើតមាននៅលើទឹកដីក្រុងព្រះសីហនុ។ ឯកឧត្តមបញ្ជាក់ថា នាពេលកន្លងមក និងថ្មីៗនេះមានជនខិលខូចបានលួច កត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវលេខ៨០០ និងផ្លូវ ៨៣៥។

ការអំពាវនាវរបស់ឯកឧត្តមអភិបាលបែបនេះធ្វើឡើងរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តមដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យមើលការដ្ឋានសាងសង់ទីលានតេជោ មានទីតាំងស្ថិតនៅតាមបណ្តោយវិថី តេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទីលាននេះសម្រាប់ធ្វើព្រឹត្តិការណ៍ ជាតិ និងអន្តរជាតិ និងក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេង កម្សាន្ត។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវពន្លឿនការងា រសាងសង់ឱ្យបានលឿនតាមផែនការ ស្របតាមស្តង់ដាបច្ចេកទេស និងធានាគុណភាពខ្ពស់ក្នុង កាប្រើប្រាស់បានយូរអង្វែង ព្រមទាំងរៀបចំទីតាំងតម្លើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេល ការដ្ឋានកំពុងសាងសង់ ។

ឯកឧត្តមបន្តថា យើងបានខិតខំតភ្ជាប់ នៅតែមានអ្នកលួចកាត់បំផ្លាញជាបន្តបន្ទាប់ យើងខំចំណាយ ថវិកាធ្វើយ៉ាងច្រើន បើមិនបានចូលរួមកសាង សូមកុំមេត្តាបំផ្លាញ ព្រោះវាជាសម្បត្តិសាធារណៈ របស់យើងទាំងអស់គ្នាប្រើប្រាស់ និងសូមឱ្យអ្នកទិញ ត្រូវបញ្ឈប់ការទិញផលចោរកម្ម ដែលជាការ បំផ្លិចបំផ្លាញនូវសមិទ្ធផលរបស់យើង ហើយការកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនេះ វាបង្កឱ្យមានផល លំបាកក្នុងការធ្វើដំណើរនៅពេលយប់របស់ប្រជាពលរដ្ឋ និងអាចជួបគ្រោះថ្នាក់ផ្សេងៗថែមទៀតផង ដូច្នេះយើងត្រូវចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ៕