(បន្ទាយមានជ័យ)៖ ពលករខ្មែរចំនួន៧នាក់បានស្លាប់ និងជាង១០នាក់ទៀត កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យ ក្រោយពួកគេបានយកអាកុលលាយជាមួយទឹកភេសជ្ជ:ផឹកកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កកូបធំ ខេត្តបន្ទាយមានជ័យ។
ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីម្សិលមិញ ដោយសារពលកររងគ្រោះទាំងនេះ បានយកអាកុល លាយជាមួយទឹកភេសជ្ជ:ផឹក ទើបបណ្តាលឲ្យពុលចំនួន២១នាក់ ក្នុងនោះស្លាប់ចំនួន៧នាក់។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី និងខ្លះទៀតបញ្ជូនបន្តទៅមន្ទីរ ពេទ្យនៅខេត្តសៀមរាប។
បើឯកឧត្តម កអភិបាលខេត្ត ដោយសារតែអាជ្ញាធររឹតបន្តឹងការនាំចូលស្រាចូលក្នុងមណ្ឌលធ្វើចត្តា ឡីស័ក ទើបជនរងគ្រោះ (ស្រី៣នាក់) បានយកអាកុលលាយជាមួយទឹកភេសជ្ជ:ផឹក ក៏បណ្តាលឲ្យ ពុលតែម្តង៕

































