(វៀងច័ន្ទ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ប្រទេសឡាវនៅតែបន្តមើលឃើញស្ថានភាពធ្ងន់ធ្ងរ នៃការ ឆ្លងរាតត្បាតជំងឺ COVID-19 ជាពិសេសនៅក្នុងរដ្ឋធានីវៀងច័ន្ទ ដោយនៅថ្ងៃសុក្រនេះករណី ឆ្លងសរុប ១,១៩៨នាក់ទៀត ត្រូវបានរាយការណ៍នៅទូទាំងប្រទេស និងអ្នកជំងឺម្នាក់បានស្លាប់។
អាជ្ញាធរគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសឡាវបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗ ទាំង ១,១៩៨នាក់ ដែលត្រូវបានរកឃើញនាកំលុងពេល ២៤ម៉ោងកន្លងទៅនេះ ១,១៩៥នាក់ជា ករណីឆ្លងក្នុងស្រុក និង ៣នាក់ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមពេលនេះ ឡាវមានករណីឆ្លងជំងឺ COVID-19 សរុប ៥២,១៧៥ករណី ក្នុងនោះមានអ្នក ស្លាប់សរុប ៩៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ឡាវសម្រេចបាន ៦.០៣ លានដូស ក្នុងនោះប្រជាជន ២.៧៨លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការ ចាក់គ្រប់ដូស៕

































