យន្ដហោះយោធាដឹកលោកនាយករដ្ឋមន្ត្រី ម៉ូឌី ចុះចតនៅលើផ្លូវហាយវេថ្មីមួយ របស់ឥណ្ឌា


 (ញូដេលី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា យន្ដហោះយោធាដឹកជញ្ជូន ហឺខ្យូលីស (Hercules) របស់នាយករដ្ឋ មន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានធ្វើការចុះចតនៅលើផ្លូវហាយវេថ្មី មួយនៅថ្ងៃអង្គារនេះ ជាកិច្ចបង្ហាញថាផ្លូវហាយវ៉េនេះអាចប្រើប្រាស់បាន២មុខងារ គឺសម្រាប់ការ ធ្វើដំណើរធម្មតា និង អាចឱ្យយន្ដហោះយោធាចុះចតជាបន្ទាន់បាន។

យន្ដហោះយោធាដឹក លោក ណារិនដ្រា ម៉ូឌី បានចុះចតនៅលើផ្លូវហាយវេល្បឿនលឿនថ្មីមួយ នៅឯរដ្ឋ Uttar Pradesh មុននឹងយន្ដហោះចម្បាំង Mirage និងយន្ដហោះ Su-30 របស់កងទ័ពអា កាសឥណ្ឌា បង្ហាញសមត្ថភាពហោះហើរលើអាកាស ហើយចុះចតនៅលើផ្លូវហាយវេនេះ។ ថ្លែងនៅចំពោះមុខអ្នក ចូលរួមជាច្រើននាក់ លោក ម៉ូឌី បានបញ្ជាក់ដូច្នេះថា «ការរីកចម្រើនរបស់ ឥណ្ឌា ពិតជាមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខជាតិរបស់យើង… ហើយ ផ្លូវហាយវេល្បឿន លឿននេះ នឹងក្លាយជាអនុភាពថ្មីមួយនៃកងទ័ពអាកាសរបស់យើង»