ព្រះសីហនុ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពចំពោះសមិទ្ធផលដែល លេចចេញជារូបរាងដ៏អស្ចារ្យនៅខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយកូនខ្មែរ និងប្រើប្រាស់ថវិកា សន្សំជាតិ។ សម្តេចតេជោ បានបង្ហាញមហិច្ចតា បន្តប្រើប្រាស់ថវិកាសន្សំរបស់ជាតិ លើការវិនិ យោគហេដ្ឋារចនាសម្ព័ន្ធតាមខេត្តនានា បន្តទៀតនៅពេលកម្ពុជាធូរស្បើយពីស្ថានភាពកូវីដ-១៩។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ៣៧ខ្សែ និងស្ថានីយ៏ប្រព្រឹត្តកម្មទឹក ស្អាត នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការវិនិយោគខ្នាតធំ ដោយ ប្រើប្រាស់ថវិកាជាតិទាំងស្រុង រួមទាំងអ្នកជំនាញបច្ចេកទេសក្នុងការសាងសង់។ សម្តេចតេជោ អះអាងថា ពាក្យថាខ្មែរធ្វើបាន នឹងបន្តជារៀងរហូត ហើយជំនួយបច្ចេកទេសពីបរទេស នឹងត្រូវកាត់ បន្ថយជាបន្តបន្ទាប់នៅពេលខាងមុខ។ ជំនួយបច្ចេកទេសភាគច្រើន បានផ្តល់ការងារតែទៅលើ អ្នកជំនាញមកពី បរទេស និងត្រូវការចំណាយពេលវេលាយូរ ដើម្បីធ្វើការសិក្សា។ ជាមហិច្ចតារបស់កម្ពុជា គឺនឹងប្រើប្រាស់ថវិកាសន្សំរបស់ជាតិ យកទៅវិនិយោគនៅកន្លែងផ្សេងទៀត ក្រោយវិបត្តិកូវីដ-១៩។ វិបត្តិកូវីដ-១៩ បានធ្វើឲ្យ គម្រោងធំៗនានារបស់រាជរដ្ឋាភិបាល ត្រូវបាន អាក់ខាន ដោយសាររាជរដ្ឋាភិបាលបានយកថវិកាជាង២៥០០លានដុល្លារអាមេរិក ទៅសង្គ្រោះ និងដោះស្រាយវិបត្តិកូវីដ-១៩ ។ បើមិនមានវិបត្តិកូវីដ-១៩ ទេ ថវិកាសន្សំរបស់រាជរដ្ឋភិបាលកម្ពុជា អាចកើនដល់ជាង៥០០០លានដុល្លារ ដែលនឹងផ្តល់លទ្ធភាព ដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ទ្រង់ទ្រាយធំនៅតាមបណ្តាខេត្តនានា។ ទោះយ៉ាងណាក៏ដោយ សម្តេចតេជោ មានក្តីសង្ឃឹមជឿជាក់ ថា ការបើកដំ ណើរការប្រទេសឡើងវិញទាំងស្រុងនេះ នឹងអាចធ្វើឲ្យសេដ្ឋកិច្ច និងចំណូលជាតិកើន ឡើងវិញ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដកថវិកាសន្សំរបស់ជាតិ ដើម្បីយកមកធ្វើការ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដោយបានផ្ដល់គោលនយោបាយ “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ប្រើប្រាស់ធន ធានក្នុងខេត្ត ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែក្នុងខេត្តព្រះសីហនុ។ ហេដ្ឋារចនាសម្ព័ន្ធ ៣៧ខ្សែនេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយផ្លូវទាំង ៣៧ខ្សែនេះ មានប្រវែង ៨៤,៥០៥គីឡូ ម៉ែត្រ ស្មើជាង ១.៤០០.០០០ម៉ែត្រការ៉េ ស្ថាបនាដោយក្រុមហ៊ុនក្នុង ស្រុកចំនួន៨ក្រុមហ៊ុន។ លើសពីនេះខេត្ត មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ក្នុងនោះ ២សាង សង់រួច បានដាក់ឲ្យដំណើរការ អាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពច្រោះទឹកកខ្វក់៥,២០០ម៉ែត្រ គីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទី ២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងអាងប្រព្រឹត្តកម្មទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ២០,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ។ សមិទ្ធផលទាំងអស់នេះ បានធ្វើឲ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មី ដែលរាជ រដ្ឋាភិ បាលកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាពេលខាងមុខ។ គម្រោង នៃការសាងសង់ទាំងនេះត្រូវបានចំណាយថវិការហូតដល់ជាង៣២៤លានដុល្លារអាមេរិក៕

































