(ដាម៉ាស់)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ អោយដឹងថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារដោយគ្រាប់មីស៊ីល ទៅលើទឹក ដីប្រទេសស៊ីរី ហើយក្នុងនោះកំពង់ផែ ឡាតាគា (Latakia) ដ៏សំខាន់បំផុតរបស់ស៊ីរី ក៏បានរងកា រវាយប្រហារលើកនេះដែរ។
ការវាយប្រហារចំទីតាំងសំខាន់ៗ នៅលើទឹកដីស៊ីរីត្រូវបានចាត់់ថា ជារឿងកម្របំផុត។ ប្រភព ពីមន្ត្រីយោធាស៊ីរី បានគូសបញ្ជាក់ជុំវិញបញ្ហានេះថា «កាលពីវេលាម៉ោង ១៖២៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារនេះ កងទ័ពអ៊ីស្រាអែលដែលជាសត្រូវ បានបើកការវាយប្រហារដោយគ្រាប់ មីស៊ីលមួយចំនួន ដ៏គគ្លើនមកលើទឹកដីស៊ីរី។ ប្រព័ន្ធការពារដែនអាកាសរបស់យើង បានទប់ស្កាត់ភាព គគ្លើននេះ នៅកំពង់ផែ Latakia»។
បើតាមការចេញផ្សាយដោយ សារព័ត៌មានរដ្ឋស៊ីរី សាណា (SANA) ការវាយប្រហារដោយអ៊ីស្រា អែលខាងលើនេះ បានបង្កការខូតខាតនៅតំបន់ស្តុកកុងតឺនឺ នៅកំពង់ផែ Latakia និងបានធ្វើឲ្យ ទូកុងតឺនឺមួយចំនួនត្រូវភ្លើងឆាបឆេះ ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ ក្រោយមកកងកម្លាំងស៊ីរី បានធ្វើការពន្លត់អគ្គីភ័យនោះវិញដោយជោគជ័យ។
សូមជម្រាបថា កងទ័ពអ៊ីស្រាអែលតែងតែបើកការវាយប្រហារ ជារឿយៗទៅលើប្រទេសស៊ីរី ជា ពិសេសទៅលើរដ្ឋធានីដាម៉ាស់ ដោយសំអាងថា ស៊ីរីបានអនុញ្ញាតឲ្យអ៊ីរ៉ង់ប្រើប្រាស់ទឹកដី ដើម្បីរៀប ចំគម្រោងវាយប្រហារ មកលើប្រទេសអ៊ីស្រាអែល៕

































