ក្រសួងសុខាភិបាល បន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់, ជាសះស្បើយ១៥នាក់, ស្លាប់ ចំនួន៤នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់, អ្នកជំងឺចំនួន១៥នាក់ជាសះស្បើយ និង អ្នកស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ២នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,២៨៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦,៦៤២នាក់, ស្លាប់សរុបចំនួន២,៩៦៧៕