(ហ្សឺណែវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់អោយដឹងថា អង្គការសុខភាពពិភពលោក (WHO) បានចេញសារព្រមាន មួយ នៅថ្ងៃចន្ទសប្តាហ៍ នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) ថា វីរុស COVID-19 បំប្លែងថ្មី Omicron ពិតជាអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សទៀត បានយ៉ាងលឿនរហ័សជាងវីរុស Delta ហើយសម្រាប់អ្នកដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការពេញលេញ ឬអ្នកដែលធ្លាប់កើតជំងឺ COVID-19 រួចទៅហើយនោះ ក៏អាចប្រឈមនឹងការឆ្លងវីរុសបំប្លែងថ្មីនេះដូចគ្នា។
លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) ប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃ WHO បានលើកឡើងចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «ឥឡូវ នេះ យើងមានភស្តុតាងជាក់លាក់ដែលបង្ហាញថា វីរុសបំប្លែងថ្មី Omicron អាចចម្លងបានយ៉ាងឆាប់ រហ័ស ជាងវីរុសបំប្លែងខ្លួន Delta ទៅទៀត…។ ជាមួយនឹងចំនួនករណីឆ្លងកើនឡើង ប្រព័ន្ធសុខាភិ បាលទាំងអស់ ក៏កំពុងធ្លាក់ទៅក្នុងភាពតានតឹងផងដែរ…»។

លោកស្រី Soumya Swaminathan បានណែនាំទៀតថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញទូទាំងពិភពលោក គួរតែផ្តោតសំខាន់ទៅលើក្រុមមនុស្ស ដែលមានប្រព័ន្ធភាពសុំាទ ន់ខ្សោយ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ មានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថា «វីរុស បំប្លែងថ្មី (Omicron) នេះ អាចទម្លុះប្រព័ន្ធភាពសុំាមួយចំនួនបាន»។
បន្ថែមពីខាងលើនេះ អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ក៏បានលើកឡើងក្នុងឱកាសនោះដែរថា «ឥឡូវនេះ យើងមានភស្តុតាងជាក់ លាក់បង្ហាញថា Omicron កំពុងរីករាលដាលលឿនជាង Delta… ហើយមនុស្សដែលបានចាក់វ៉ាក់ សាំង ឬជាសះស្បើយពី COVID-19 ក៏អាចឆ្លង ឬលាប់ជំងឺឡើងវិញផងដែរ»៕
































