ប្រទេសចិនប្រកាសគាំទ្ររុស្ស៉ី ក្នុងការបញ្ជូនកងកម្លាំងទៅកាហ្សាក់ស្ថាន ដើម្បីទប់ស្កាត់ភាពចលាចល


 (សៀងហៃ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា ប្រទេសចិននៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសគាំទ្រប្រទេសរុស្ស៊ី ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិសុខ ចូលទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីទប់ស្កាត់ភាព ចលាចល។  ការគាំទ្រពីសំណាក់ចិនខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃការបើកកិច្ចសន្ទនា តាមប្រព័ន្ធទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីង (Wang Yi) និងរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីយប់ថ្ងៃចន្ទ ដោយសមភាគីទាំងពីរបានពិភាក្សា គ្នា អំពីបញ្ហានៅកាហ្សាក់ស្ថានជាចម្បង។

ចិនក៏បានសម្តែងការគាំទ្រម្តងទៀត ទៅនឹងចំណាត់ការនានា ដោយប្រធានាធិបតីកាហ្សាក់ស្ថានផង ដែរ ជាពិសេសគឺការទប់ស្កាត់ សកម្មភាពភេរវកម្ម ដែលបង្កឲ្យមានភាពចលាចល នៅប្រទេសជិត ខាងចិនមួយនេះ។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិន និងរុស្ស៊ី គួរតែប្រឆាំងចំពោះកម្លាំង ពីខាងក្រៅ ដែលចូលមកលូកលាន់កិច្ចការផ្ទៃក្នុង នៃបណ្តាប្រទេសអាស៊ីភាគកណ្តាល ព្រមទាំង រួមគ្នាទប់ស្កាត់ «បដិវត្តន៍ពណ៌» ផងដែរ៕