(កែប)៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានជ្រើសតាំងជាប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជំនួសឯកឧត្តម ប៉ា សុជាតិវង្ស ដែលបានទៅកាន់តំណែងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
សមាជិកក្រុមប្រឹក្សាជាតិចំនួន ៨៥ រូប បានអនុម័តគាំទ្រការជ្រើសតាំងនេះ នៅក្នុងកិច្ចប្រជុំក្រុម ប្រឹក្សជាតិរបស់សមាគម ដែលរៀបចំឡើងនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណង បូកសរុបសមិទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដោយមានសមាស ភាពចូលរួមសរុបប្រមាណ ១៩០ រូប ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងព្រឹទ្ធសភា ក្រសួង ស្ថាប័នពាក់ព័ន្ធ, សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ៨៥ រូប, ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន, គណៈអភិបាលរាជធានី ខេត្ត, នាយករដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រធានការិយា ល័យលេខាធិការក្រុមប្រឹក្សារាធានី ខេត្ត និងដៃគូអភិវឌ្ឍន៍។

សូមជម្រាបថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតក្នុងឆ្នាំ២០១៣ ជានីតិបុគ្គល ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារាជធានី-ខេត្ត ក្នុងគោលបំណងចម្បងចំនួន ៣ រួមមាន៖
*ទី១៖ លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី-ខេត្ត
* ទី២៖ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក
* និងទី៣៖ កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

































