ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៤៤នាក់ (ករណីនាំចូល១៤នាក់ និងសហ គមន៍៤៣០នាក់), ជាសះស្បើយ២៨០នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៤៤នាក់ ក្នុងនោះករណីនាំចូល ចំនួន១៤នាក់ និងឆ្លងក្នុងសហគមន៍៤៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៨០នាក់ និងមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៤,៧៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩,៦៣៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕