ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៥៨នាក់ (ករណីនាំចូល៤នាក់ និងសហគមន៍ ៥៥៤នាក់), ជាសះស្បើយ៤២៨នាក់ និងអ្នកស្លាប់១នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៥៥៨នាក់ ក្នុងនោះករណីនាំ ចូលចំនួន៤នាក់ និងឆ្លងក្នុងសហគមន៍៥៥៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤២៨នាក់ និងអ្នកស្លាប់ ១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៨,១៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១២១,៥៥៣នាក់, ស្លាប់សរុបចំនួន៣,០២៣នាក់៕