(រីយ៉ាទ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ប្រាប់អោយដឹងថា អគ្គនាយកដ្ឋានលិខិតឆ្លងដែនរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាន ប្រកាសកាលពីថ្ងៃព្រហ ស្បតិ៍ថា ខ្លួនកំពុងធ្វើការពន្យាសុពលភាពទិដ្ឋាការសម្រាប់ជនជាតិអ៊ុយ ក្រែន ដែលរស់នៅក្នុងព្រះ រាជាណាចក្រ មិនថាពួកគេជាអ្នកទេសចរ ឬនៅទីនោះសម្រាប់អាជីវកម្ម ឡើយ។
អាជ្ញាធរបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺធ្វើឡើងស្របតាមព្រះរាជបញ្ជារពីស្តេច សាល់ម៉ាន។ អាជ្ញាធរបានបន្ថែមថា ការពន្យាសុពលភាពនឹងធ្វើឡើងដោយស្វ័យប្រវត្តិ ដោយសហការជាមួយ មជ្ឈមណ្ឌលព័ត៌មានជាតិមិនមិនចាំបាច់ទៅដល់ទីស្នាក់ការកណ្តាលនៃនាយកដ្ឋានលិខិតឆ្លងដែនឡើយ៕

































