សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើម នៃអ្វីទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។  ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោម ដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញ ពីគុណតម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបានកំពុងស្វែងរកសន្តិភាព និងការពារសន្តិភាព ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែនបានកំពុងបន្ត។ សម្តេចតេជោបញ្ជាក់ថា ពេលវេលានេះ ម៉ោងនេះ កម្ពុជាកំពុងធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសអ៊ុយ ក្រែនកំពុងបានបំផ្លាញដោយហេដ្ឋារចនាសម្ព័ន្ធនានាដោយសារសង្រ្គាម៕