ក្រសួងសុខាភិបាល អោយដឹងថាថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤នាក់, ជាសះស្បើយ១២នាក់ និង គ្មាន អ្នកស្លាប់ទេ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន១៤នាក់ ចំណែកអ្នកជំងឺជាសះ ស្បើយចំនួន១២នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,០៩០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៨០១នាក់, ស្លាប់សរុបចំនួន ៣,០៥៥នាក់៕