(ណៃពិដោ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ បញ្ជាក់ប្រាប់អោយដឹងថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា នៅថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោស អតីតមេដឹក នាំរដ្ឋាភិបាលស៉ីវិលគឺ លោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ សម្រាប់សំណុំ រឿងពុករលួយ។ ការប្រកាសសាលក្រមខាងលើ គឺសម្រាប់បទចោទប្រកាន់ដំបូង ក្នុងចំណោមបទ ចោទប្រកាន់សរុបចំនួន១១ ប្រឆាំងលើលោកស្រី ដែលពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបទចោទ ប្រកាន់មួយៗ មានទម្ងន់ទោសជាអតិបរមាស្មើនឹង ១៥ឆ្នាំក្នុងពន្ធនាគារ។ សម្រាប់សវនាការនាថ្ងៃពុធនេះ គឺត្រូវបានធ្វើឡើងដោយមិនឱ្យមានអ្នកកាសែតចូលរួមឡើយ ហើយ មេធាវីរបស់លោកស្រី ស៊ូជី ក៏ត្រូវបានហាមឃាត់មិនឱ្យនិយាយអ្វី ប្រាប់ក្រុមអ្នកសារព័ត៌មានដែរ។

សូមជម្រាបថា កាលពីកន្លងទៅ លោកស្រី អោងសាន ស៊ូជី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធ នាគារ៦ឆ្នាំ រួចមកហើយ សម្រាប់ការចោទប្រកាន់ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងនឹង យោធា ព្រមទាំងពីបទល្មើសគោលការណ៍ COVID-19 និងបទបំពានច្បាប់ទូរគមនាគមន៍។ មិនតែប៉ុណ្ណោះ ក្រៅពីបទចោទប្រកាន់ទាំងនេះ លោកស្រីក៏ត្រូវបានគេចោទពីបទល្មើសច្បាប់ការណ៍ សម្ងាត់ជាតិផងដែរ៕
































