ថៃមាន មនុស្ស ៩,៧២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ


បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានអោយដឹងថា ក្រសួង សុខាភិបាលថៃ នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៧២១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៩,៦៧០ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៥១ក រណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៧៧នាក់បន្ថែម ទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺ ចំនួន ២០,១៤៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕