ថៃមាន មនុស្ស ៧,៧០៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post ប្រាប់អោយដឹងថា ក្រសួង សុខាភិបាលថៃ នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៧០៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៧,៦៩៥ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១០ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៦២នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈ អ្នកជំងឺចំនួន ១១,២៥២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះ ស្បើយ៕