(មូស្គូ)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែ ឧសភា ឆ្នាំ២០២២ អោយដឹងថា អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៉ីមិនមានគម្រោង បិទស្ថានទូតរបស់ ខ្លួន នៅក្នុងតំបន់អឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងវិធានការអមិត្តពីសំណាក់បណ្ដាលោកខាងលិច រួមទាំង ការបង្កើនការដាក់ទណ្ឌកម្មប្រឆាំង នឹងមូស្គូនោះទេ។
តាមរយៈការស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA លោក គ្រូសកូ បានបញ្ជាក់យ៉ាង ខ្លីដូច្នេះថា «វាមិនមែនជាប្រពៃណីរបស់យើងទេ ហើយយើង ជឿជាក់ថាការងារនៃការិយាល័យ តំណាងការទូត គឺពិតជាមានសារៈសំខាន់»៕

































