រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាចូលរួមប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារ នៅប្រទេសស្វីស


 (ស្វីស)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឡើងថ្លែង សុន្ទរកថា ក្នុងសម័យប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារ នៅទីក្រុងហ្សឺណែវ ប្រ ទេសស្វីស នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ (នៅវេលាម៉ោង១០៖៤៥នាទីព្រឹក ម៉ោងនៅប្រទេស ស្វីស ត្រូវនឹងម៉ោង៣៖១៥នាទីរសៀល ម៉ោងនៅកម្ពុជា)។ នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បានចូល រួមអបអរសាទរចំពោះលោក Gilbert Houngbo ដែលទទួលបានការគាំទ្រ និងជ្រើសតាំងជាអគ្គ នាយកថ្មីនៃអង្គការអន្តរជាតិខាងការងារ ដែលនឹងចូលកាន់តំណែងនៅក្នុងខែតុលា ឆ្នាំ២០២២​នេះ។ ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានកន្លងមករបស់អង្គការ ILO ដែលបាន បន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាប្រទេសជា សមាជិក តាមរយៈការដាក់ចេញនូវកម្មវិធីនានាក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌សង្គម និង ការងារសមរម្យជូនកម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព។

ការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺកូវីដ-១៩ជាសកល ចាប់តាំងពីឆ្នាំ២០១៩ បានធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងសកលលោក រួមទាំងការបាត់បង់ជីវិតមនុស្សរាប់ សិបលាននាក់ ការបាត់បង់ការងារ និងការបាត់បង់ប្រាក់ចំណូលផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធាន ការអន្តរាគមន៍ចំនួន ១០ជុំ ដោយផ្តោតទៅលើមុខព្រួញចំនួន៤ គឺ៖ ១- ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩, ២- ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយ រងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ, ៣- ការខិតខំជួយឲ្យអស់លទ្ធភាព ដើម្បីធ្វើឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ, និង ៤- ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធា រណៈ និងស្ថេរភាពសង្គម។ រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឲ្យរោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអាចព្យួរកិច្ចសន្យាការងារ កម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ និយោជកទទួល បានការអនុគ្រោះចំពោះកាតព្វកិច្ចនានា និងការចាក់វ៉ាក់សាំង ជូនកម្មករនិយោជិតតាមបណ្តារោង ចក្រ សហគ្រាស ការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ, ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងផ្តល់កិច្ច គាំពារសង្គម ជូនដល់កម្មករនិយោជិតក្នុងស្រុក និងពលករទេសន្តរប្រវេសក៍កម្ពុជា ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់ និងបទប្បញ្ញតិ្តជាតិជាធរមាន និងអនុសញ្ញា ILO ដែល កម្ពុជាបានផ្តល់សច្ចាប័ន។

តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ិត រដ្ឋមន្ត្រីសូមគាំទ្រនូវអនុសាសន៍ដែលបានលើក ឡើងក្នុងរបាយការណ៍របស់ លោក Guy Ryder អគ្គនាយកអង្គការ ILO ស្តីពីវិបត្តិការផ្លាស់ប្តូរ រចនាសម្ព័ន្ធការងារ និងអនាគតនៃការងារ និងខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ស្តីពីការងារ សមរម្យ សេដ្ឋកិច្ច សង្គម និងសាមគ្គីភាព ក៏ដូចជាការអំពាវនាវជាសកល ដើម្បីចាត់វិធានការ សម្រាប់ការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតលើកត្តាមនុស្សជាស្នូល ប្រកបដោយបរិយា​ប័ន្ន ចីរភាព និងភាពធន់ ដែលនឹងរួមចំណែកសម្រេចបាននូវគោលដៅរួមនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអាណត្តិជាប្រវត្តិសាស្ត្ររបស់ អង្គការ ILO ក្នុងការសម្រេចបាននូវយុត្តិធម៌សង្គម និងការងារសង្គមសម្រាប់គ្រប់គ្នា។

សម្រាប់កម្ពុជា អង្គការILO គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ តាមរយៈការបន្តអនុវត្តកម្មវិធីជាច្រើន ជាអាទិ៍៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម លើកកម្ពស់លក្ខខណ្ឌការងារ និងការអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅ កម្ពុជា។ ជាងនេះទៅទៀត កម្ពុជាបានកំពុងអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាបានចំនួន ៥ដំណាក់កាល ចាប់តាំងពីឆ្នាំ២០០៥មក។ ហើយក្នុងដំណាក់កាលទី៥ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជាជាមួយនឹងអង្គការ ILO។

រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគោលការណ៍គ្រឹះរបស់ ILO ដែលផ្តោតលើ យន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម នឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខ និងសម្រេចបាននូវ បេសកកម្មអង្គការអន្តរជាតិខាងការងារដើម្បីបន្តលើកកម្ពស់ការងារសមរម្យប្រកបដោយផលិតភាពសម្រាប់គ្រប់គ្នា៕