សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៦,៨៧០ករណី» និងស្លាប់ ៣នាក់ទៀតក្នុងរបាយ ការណ៍ថ្ងៃពុធនេះ

 (សិង្ហបុរី)៖  យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៦,៨៧០ករណី និងស្លាប់ថ្មី ០៣នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងខាងលើ មាន៨៩២ករណី ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក ទាំងអស់។ ករណីឆ្លងដែលបានកត់ត្រានៅថ្ងៃនេះ គឺជិតស្មើនឹងបីដងនឹងចំនួនដែលបានរាយ ការណ៍កាលពីថ្ងៃអង្គារម្សិលមិញ ដែលមានចំនួន ៥,៩៧៩ករណី។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៥៥៧,៦៤៨ករណី ក្នុងនោះស្លាប់ ១,៤៤០នាក់៕