អ៊ីរ៉ង់និយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ផ្ទុយគ្នាស្រឡះនឹងសេចក្តីថ្លែង ការណ៍សន្តិភាពរបស់ពួកគេ


 (តេហេរ៉ង់)៖ អ៊ីរ៉ង់បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះភាពផ្ទុយគ្នារវាងសេចក្តីថ្លែងការណ៍ និង អាកប្បកិរិយាចំពោះមជ្ឈិមបូព៌ា ដោយនិយាយថា ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា ការបង្កើតសន្តិភាពគឺស្ថិតក្នុងចំណោមគោលបំណងនៃដំណើរទស្សន កិច្ចរបស់គាត់ទៅកាន់តំបន់នោះ គោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោនបង្ហាញពីអ្វី ផ្សេងទៀតផ្ទុយពីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់លោក Biden អំពីដំណើរ ទស្សនៈកិច្ចរបស់លោកទៅកាន់តំបន់នេះ។

លោក Biden បាន អះអាង ថា ក្នុង ចំណោម គោល បំណង របស់ លោក សម្រាប់ ដំណើរ ទស្សន កិច្ច នេះ គឺ «រួម ចំណែក ដល់ ការ បង្កើត សន្តិភាព ក្នុង តំបន់»

លោក Al-Kanaani បាននិយាយថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលមន្ត្រីសហរដ្ឋអាមេរិកគិត ខុសថា ពួកគេអាចបិទបាំងការបំផ្លិចបំផ្លាញរបស់ពួកគេនៅក្នុងតំបន់ តាមរយៈការសរសេរអត្ថបទ បែបនេះ។

លោកបានសង្កត់ធ្ងន់ថាបើក្រឡេកមើលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកបង្ហាញពីភាពផ្ទុយគ្នារវាងសកម្មភាព និងពាក្យសម្តីរបស់ទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថា វត្តមានរបស់កង ទ័ពអាមេរិកនៅក្នុងបណ្តាប្រទេសក្នុងតំបន់ រួមទាំងអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី គឺជារឿងខុស ច្បាប់ និងបានធ្វើឱ្យមានការខាតបង់ជាច្រើនដល់ប្រជាជនរបស់ពួកគេ៕