អ៊ុយក្រែន ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ជុំវិញការទទួលស្គាល់ឯករាជ្យភាពនៃ តំបន់ផ្ដាច់ខ្លួន

(កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែ កក្កដា ឆ្នាំ២០២២ គឺអ៊ុយក្រែននៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយ កូរ៉េខាងជើងភ្លាមៗ ក្រោយទីក្រុងព្យុងយ៉ាងទទួលស្គាល់តំបន់ ផ្ដាច់ខ្លួន ២ គាំទ្រដោយរុស្ស៉ីក្នុងតំប ន់ភាគខាងកើតនៃប្រទេសជារដ្ឋឯករាជ្យ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនក្រសួងការបរទេសអ៊ុយក្រែនបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានពិចារណាឃើញថាការសម្រេចចិត្តនេះ គឺជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបំផ្លាញ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»