វេទិកាសំណួរ-ចម្លើយ រវាង ឯកឧត្តម កើត រិទ្ធ និងអ្នកសារព័ត៌មាន ជុំវិញការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០

 (ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានបើក សន្និសីទព័ត៌មានមួយ ដើម្បីបំភ្លឺ និងបង្ហាញនូវវត្ថុបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើវិសោធ នកម្ម (កែប្រែ) លើមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ។

ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា ការចាប់ផ្តើមធ្វើសន្និសីទព័ត៌មានបំភ្លឺជុំវិញការធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនេះ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យ និងទូលថ្វាយព្រះមហា ក្សត្រខ្មែររួចហើយថា ការស្នើធ្វើវិសោធនកម្មនេះ មិនប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមិនបានធ្វើក្នុងគ្រាប្រទេសមានអាសន្ននោះឡើយ។ ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងថា ការធ្វើវិសោធនកម្មនេះ គឺអាចធ្វើទៅបាន។ ដោយមានការបញ្ជាក់ច្បាស់ពីភាពអាចធ្វើទៅបានរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះហើយ ទើបឯកឧត្តម កើត រិទ្ធ ចេញមុខធ្វើសន្និសីទព័ត៌មានបញ្ជាក់លំអិតជុំវិញការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃ រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ។

សូមបញ្ជាក់ថា ការកែប្រែរដ្ឋធម្មនុញ្ញនាពេលនេះ គឺជាការកែប្រែលើកទី១០ហើយ ចាប់តាំងពីរដ្ឋ ធម្មនុញ្ញត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម កើត រិទ្ធ បានគូស បញ្ជាក់ថា ការកែប្រែនេះ ដើម្បីធ្វើឱ្យមានសង្គតិភាព បំពេញភាពចន្លោះប្រហោង ជាពិសេសធានា បាននូវសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពសង្គម ដែលជាប្រយោជន៍ដ៏សំខាន់របស់ជាតិ៕