ឯកឧត្តម សាយ សំអាល់ លើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោ បាយច្បាស់លាស់ និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជា

 (ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន បានគូស បញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។ ការគូសបញ្ជាក់បែបនេះ របស់ ឯកឧត្តម សាយនសំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជា អធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្ស ប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រសួងបរិស្ថាន និងសកម្ម ជនយុវជនកម្ពុជា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧ មករា។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងនូវគោលនយោបាយជាអាទិភាព សំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ធ និងការ អភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខ គណបក្សប្រជាជនកម្ពុជារហូតទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាយដាល និងការឆ្លងជំងឺកាចសាហាវ កូវីដ១៩ ដោយបានបើកដំណើរការប្រទេសជាតិ និងសេដ្ឋកិច្ចឡើងវិញ ដែលកត្តាសំខាន់នោះ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូ វីដ១៩ លើប្រជាពលរដ្ធទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជាឱ្យឆ្លងផុត ពីពីមហន្តរាយកូវីដ១៩។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជន កម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយ គឺឱ្យកម្ពុជាកាន់តែឈានឆ្ពោះទៅមុខបន្ថែមទៀត ចាំបាច់ត្រូវថែរក្ស សន្តិភាព កុំចាំបាត់បង់ហើយនោះ នឹកគិតពីសន្តិភាព។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីការបន្តរួមសាមគ្គីគ្នា ស្មាកៀស្មា ឱបក្រសោបគ្នា និងត្រូវទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ៕