(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ បានថ្វាយសារលិខិតថ្វាយអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចំពោះការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបាន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា បានមាន ខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងនាមសមាជិក សមាជិការាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ជាបឋមទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយនូវអំណរ ព្រះរាជគុណជាអតិបរមា ចំពោះព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ដែលទ្រង់ស្តេចសព្វព្រះរាជ ហឫទ័យ ប្រោសព្រះរាជទាននូវថវិកាចំនួន ៥០០.០០០$US (ប្រាំរយពាន់ដុល្លារសហរដ្ឋអាមេរិក) ដល់ទូលព្រះបង្គំជាខ្ញុំ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា។
តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប នៃរាជរដ្ឋាភិបាល សូមលំឱនកាយថ្វាយ ព្រះសព្ទសាធុ ការពរបវរមហាប្រសើរសូមព្រះករុណជាអម្ចាស់ ទ្រង់ស្តេចព្រះប្រកប ដោយព្រះ ពុទ្ធពរទាំងបួនប្រការគឺ៖ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះករុណាជាអម្ចាស់ ទ្រង់ប្រោសព្រះរាជ មេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូល ព្រះបង្គំជាខ្ញុំ»៕

































