(ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ បាននិយាយថាតំបន់ សមុទ្រចិនខាងត្បូងមិនមែនជា «សួនសត្វ» សម្រាប់ប្រទេសនៅក្រៅតំបន់មួយចំនួន ឬក៏ជា «ទីលានប្រយុទ្ធ» ឱ្យពួកមហាអំណាចប្រជែងគ្នានោះទេ។

លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីរំឮក ដល់ខួប២០ឆ្នាំនៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។
ប្រមុខការទូតចិនរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា បញ្ហាតំបន់សមុទ្រចិនខាងត្បួង គួរតែត្រូវ បានដោះស្រាយដោយបណ្ដាប្រទេស នៅក្នុងតំបន់៕
































