(កាណាដា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ប៉ូលិសកាណាដា បានឱ្យដឹងថាមនុស្ស ៣នាក់ ក្នុងនោះរួមមាន ទាំងខ្មាន់កាំភ្លើងបានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយកាលពី ថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងខេត្ត British Columbia។

បើតាមប៉ូលិសកាណាដា ហេតុការណ៍បាញ់ប្រហារខាងកើតឡើងនៅក្នុងតំបន់ លែនគ្លី (Langley) ស្ថិតនៅជាយទីក្រុង វ៉ាន់គូវឺ (Vancouver) ដោយ មនុស្ស៤នាក់ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ ប្រហារដែលបណ្ដាលឱ្យបុរស ២នាក់ស្លាប់ ហើយបុរសម្នាក់ និងស្ត្រីម្នាក់បានរងរបួស។
ប៉ូលិសបានឱ្យដឹងទៀតថាខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុដោយមន្ត្រីប៉ូលិស។ ប៉ុន្តែ មូលហេតុនៃករណីបាញ់ប្រហារនេះមិន ទានត្រូវបានបញ្ជាក់នៅឡើយទេ ខណៈការស៊ើប អង្កេតមួយកំពុងធ្វើឡើង៕
































