ជប៉ុន ប្រហារជីវិតអ្នកទោសម្នាក់ ដែលសម្លាប់មនុស្សជាច្រើននាក់ កាលពីឆ្នាំ២០០៨


 (តូក្យូ)៖  តាមការចេញផ្សាយដោយសារព័ត៌មាន Japantimes នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ ២០២២​ គឺ រដ្ឋាភិបាលជប៉ុន បានអនុវត្តទោសប្រហារជីវិតលើបុរសម្នាក់ឈ្មោះ តូម៉ូហ៊ីរ៉ូ កាតូ (Tomohiro Kato) ដែលត្រូវបានតុលាការផ្តន្ទាទោស ប្រហារជីវិត ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ៧នាក់ និងបង្កឱ្យ ១០នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារដោយមិនរើសមុខមួយក្នុងស្រុក អាគីហាបារ៉ា (Akihabara) នៃទីក្រុងតូក្យូ កាលពីឆ្នាំ២០០៨។

អ្នកទោសឈ្មោះ តូម៉ូហ៊ីរ៉ូ កាតូ ត្រូវបានតុលាការកំពូលជប៉ុនផ្ដន្ទាទោសប្រហារជីវិតកាលពីខែកុម្ភៈ ឆ្នាំ២០១៥។ បើតាមសាលក្រម កាតូ ដែលជាមនុស្ស គ្មានការងារច្បាស់លាស់ បានបើករថយន្ដ មួយគ្រឿងបំបុកអ្នកថ្មើរជើងក្នុងស្រុក អាគីហាប៉ារ៉ា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៨ ដោយបាន ផ្ដាច់ជីវិត មនុស្ស ៣នាក់ និងរបួស ២នាក់។ ក្រោយមក ជននេះបានចុះពីលើរថយន្ដ ហើយចាក់ សម្លាប់មនុស្ស ៤នាក់ទៀត និង៨នាក់រងរបួស។

សូមបញ្ជាក់ថា តុលាការកំពូលជប៉ុន បានច្រានចោលប្ដឹងឧទ្ធរណ៍របស់តូម៉ូហ៊ីរ៉ូ កាតូ ជំទាស់នឹង សាលក្រមសម្រេចរបស់តុលាការជាន់ទាប ដោយចាត់ទុក ទង្វើរបស់ជននេះមិនមានហេតុផល ត្រូវលើកលែង ឬបន្ធូរបន្ថយទោសនោះទេ៕