(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក អូឡិចស៉ី អារ៉េស្តូវ៉ិច (Oleksiy Arestovych) បាននិយាយថាកងកម្លាំងរុស្ស៉ីបានដណ្តើមកាន់កាប់ រោងចក្រថាមពលធំ បំផុតទីពីររបស់អ៊ុយក្រែន ហើយកំពុងធ្វើការដាក់ពង្រាយកងទ័ពឡើងវិញជាច្រើន ទៅកាន់ទីតាំង ចំនួន៣ នៃតំបន់ភាគខាងត្បូង ខណៈទាហាន អ៊ុយក្រែនកំពុងបង្កើនការវាយបកដណ្ដើមទឹកដីដែល រុស្ស៉ីកំពុងកាប់កាប់មកវិញ។
កងកម្លាំងរុស្ស៉ី នៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ពួកគេកំពុងបានដណ្ដើមកាន់កាប់បានរោង ចក្រថាមពលធ្យូងថ្មសល់ពីសម័យសូវៀតនៃតំបន់ វ៉ូឡេហាយស៍្ក (Vuhlehirsk) ដែលនេះជាជោគ ជ័យថ្មីមួយរបស់ទីក្រុងម៉ូស្គូ នៃប្រតិបត្តិការបង្កើនការវាយប្រហារលើអ៊ុយក្រែន រយៈពេលជាង៣ សប្តាហ៍មកនេះ។ បើតាមលោក អារ៉េស្តូវ៉ិច កងកម្លាំងរុស្ស៉ីពិតជាវាយដណ្តើមកាន់កាប់រោងចក្រ នេះបានពិតមែន ដែលស្ថិតនៅក្នុងតំបន់ ដូណេត (Donetsk)។ ប៉ុន្តែលោកអះអាងថាវាគ្រាន់តែជា «អត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏តូចមួយ» សម្រាប់រុស្ស៊ីប៉ុណ្ណោះ។

លោក អារ៉េស្តូវ៉ិចបានបន្ថែមថា រុស្ស៉ីក៏កំពុងដាក់ពង្រាយកងកម្លាំងរបស់ខ្លួនឡើងវិញ ទៅកាន់ភាគ ខាងត្បូងដែលហាក់ដូចជាការប្តូរទៅជាយុទ្ធសាស្ត្រការពារប្រយុទ្ធ ដោយការបញ្ជូនកងទ័ពទៅកាន់ តំបន់ ម៉េលីតូប៉ូល (Melitopol) ហ្សាប៉ូរីសស៊ីយ៉ា(Zaporizhzhia) និងតំបន់ខឺសុន (Kherson)។
ដោយឡែក លោក អូឡិចស៊ី ដានីលូវ (Oleksiy Danilov) លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិអ៊ុយក្រែន ក៏បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា រុស្ស៊ីកំពុងបង្កើន «ចំនួន ទាហានជាអតិបរមា» ក្នុងទិសដៅទៅកាន់តំបន់ Kherson តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ កន្លងមក អ៊ុយក្រែនបានបញ្ជាក់ យ៉ាងច្បាស់ថា ខ្លួនមានបំណងដណ្តើមយកមកវិញនូវទីក្រុង ខឺសុន ភាគខាងត្បូង ដែលបានធ្លាក់មកលើដៃប្រទេសរុស្ស៊ី នៅដើមដំបូងនៃសង្រ្គាមនេះផងដែរ៕































