(ភ្នំពេញ)៖ យោងតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នង ការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់អោយដឹងថា យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៤៦៧គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៤៣៧គ្រឿង និងរថយន្ត ៣០គ្រឿង។ បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី៣១ ខែកក្កដា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និង ផាកពិន័យយានយន្តសរុបចំនួន ៩៩,៨៦៥គ្រឿង ក្នុងនោះមានម៉ូតូ ៧៩,៥៤៩គ្រឿង និងរថយន្ត គ្រប់ប្រភេទ ២០,៣១៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា និងអត់ស្លាកលេខ។ ដោយឡែករថយន្តល្បឿន និងអត់ប័ណ្ណបើកបរជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរ ដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបាន លះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កម្ពុជាក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួសចំនួន ០៩នាក់ (របួសធ្ងន់ ០៨នាក់)។ រយៈពេល២១២ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៨២៤លើក បណ្ដាល ឱ្យមនុស្សស្លាប់ ១,០៥៥នាក់ របួស ២,៥២៩នាក់ (របួសធ្ងន់ ១,៦១៨នាក់)៕
































