ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៣នាក់ និងជាសះស្បើយ៣៨នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២៣នាក់ និងជាសះស្បើយចំនួន៣៨ នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៣៤៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,០៥២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕