(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ អោយដឹងថា យោធាអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួន បានបើកការវាយប្រហារមួយក្នុងទីក្រុង ដាយ អាល់ ហ្ស័រ (Deir al-Zor) របស់ប្រទេសស៊ីរី ដើម្បី បំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយកងជីវពល ដែលមានទំនាក់ទំនងជាមួយកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។

ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយ ប្រហារបែបនេះគឺមានគោលបំណងការពារកងកម្លាំង អាមេរិកពីការវាយប្រហារ ដោយក្រុមដែល គាំទ្រដោយអ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ វាក៏ជាការឆ្លើយតបដែរចំពោះឧប្បត្តិហេតុដែលបានកើតឡើង កាលពី ថ្ងៃទី១៥ ខែសីហា ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូន លើបរិវេណដែលគ្រប់ គ្រងដោយក្រុមចម្រុះ និងក្រុមអ្នកប្រយុទ្ធស៊ីរីគាំទ្រដោយ សហរដ្ឋអាមេរិក បើទោះជាការវាយ ប្រហារនេះមិនបានបណ្តាលឲ្យមានអ្នករងរបួសក៏ដោយ។
តែយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍របស់យោធាសហរដ្ឋអាមេរិកខាងលើនេះ មិនបានបញ្ជាក់ ថាតើមានអ្នកស្លាប់ ឬអត់នោះទេ ក្នុងការវាយប្រហាររបស់ខ្លួនឡើយក្នុងទីក្រុង Deir al-Zor ឡើយ៕
































