ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩នាក់ និង ជាសះស្បើយ១១នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៩នាក់ និងជាសះស្បើយចំនួន១១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៧១៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៥៩០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕