លោក ហ្សេលេនស្គី លើកឡើងថា ខ្ញុំមិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរ


 (បែរឡាំង)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះថាលោកផ្ទាល់មិនជឿ នោះទេថា រុស្ស៉ីនឹងប្រើប្រាស់អាវុធ នុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានគំរាមសាជាថ្មីថាទីក្រុងមូស្គូ នឹងប្រើគ្រប់ មធ្យោបាយ ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរបស់ខ្លួន។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់បៀលដ៍ (Bild) លោក ហ្សេលេនស្គី បានគូស បញ្ជាក់ដូច្នេះថា «ខ្ញុំជឿឡើយថាលោក (លោក ពូទីន) នឹងប្រើអាវុធបែបនេះ (អាវុធនុយក្លេអ៊ែរ) …ហើយខ្ញុំក៏មិនជឿនោះដែរថាពិភពលោកនឹងអនុញ្ញាតឱ្យលោកប្រើប្រាស់អាវុធនេះ»។ លោក ហ្សេលេនស្គី ក៏បានព្រមានដែរកុំឱ្យពិភពលោកចាញ់ការសម្លុតគំរាមរបស់លោក ពូទីន។  «នៅថ្ងៃស្អែក លោក ពូទីន អាចនឹងនិយាយដូចគ្នាថាយើងចង់បានទឹកដីមួយ ផ្នែករបស់ប៉ូឡូញ ដូចដែលលោកកំពុងធ្វើនៅអ៊ុយក្រែន ជាមួយការគំរាមប្រើអាវុធនុយក្លេអ៊ែរ។ ដូច្នេះយើងមិនអាចចាញ់ សម្លុតបែបនេះនោះទេ»