(កៀវ)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ អោយដឹងថា អ៊ុយក្រែន កំពុងដាក់កម្រិតលើការប្រើប្រាស់អគ្គិសនីទូទាំង ប្រទេសជាលើកដំបូង នៅថ្ងៃ ព្រហស្បតិ៍នេះក្រោយការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន របស់រុស្ស៊ី ដែលបានបំផ្លាញ រោងចក្រថាមពលមួយចំនួន ខណៈរដូវរងាកាន់តែខិតជិតចូលមក ដល់។ ជំនួយការប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាការផ្គត់ផ្គង់ថាមពលនឹងត្រូវបានដាក់ កម្រិតចន្លោះពីម៉ោង ៧ព្រឹកដល់ម៉ោង ១១យប់។ មន្ត្រីរដ្ឋាភិបាល និងប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បាននិយាយថាការផ្តាច់ភ្លើងបណ្តោះអាសន្នអាចធ្វើទៅបាន ប្រសិនបើប្រជាជនមិន កាត់បន្ថយ ការប្រើប្រាស់អគ្គិសនី។

គួរបញ្ជាក់ថា រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹករបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបើតាមលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងមានការខូចខាតថ្មីបន្ថែមទៀត ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល សំខាន់ៗ៕
































