(តៃប៉ិ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ គឺ មន្ត្រីសន្តិសុខកំពូលម្នាក់របស់តៃវ៉ាន់ បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងប្រឈមមុខនឹងមហន្តរាយ ប្រសិនបើលោកហ៊ានបើក ការវាយប្រហារលើកោះ តៃវ៉ាន់ ខណៈចិននឹងត្រូវរងទណ្ឌកម្មពីសំណាក់អន្តរជាតិ និងភាពឯកោផ្នែកការទូត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ លោក ឈិន មីងតុង (Chen Ming-tong) ជានាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «លោក ស៊ី អាចនឹងប្រឈម មុខនឹងមហន្តរាយ ប្រសិនបើដើរតាមការព្រមានរបស់លោក ដោយវាយប្រហារលើតៃវ៉ាន់ តែគ្មាន ឡើយ លទ្ធភាពឈ្នះ នៅក្នុងការប្រើកម្លាំងបាយវាយប្រហារលើតៃវ៉ាន់ ហើយចិននឹងប្រឈមមុខ នឹងទណ្ឌកម្មពីអន្តរជាតិ និងការភាពឯកោខាងការទូត បើគាត់ពិតជាធ្វើ បែបនេះមែននោះ»៕

































