ក្រសួងការបរទេសអាមេរិកលើកឡើង ការបោះឆ្នោតប្រេស៉ីល ធ្វើឡើងប្រកបដោយទំនុកចិត្តនិង ប្រជាធិ បតេយ្យ


 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក នេត ប្រាយស៍ (Ned Price) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការបោះឆ្នោតនៅក្នុងប្រទេសប្រេស៊ីលដែលបានធ្វើឲ្យ លោក ល្វីស អ៉ីណាត្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ក្លាយជាប្រធានាធិបតីថ្មីសម្រាប់ អាណត្តិទី៣ នោះ គឺបានពង្រឹងទំនុកចិត្តលើស្ថាប័នប្រជាធិបតេយ្យ របស់ប្រទេសនេះ។

លោក ប្រាយស៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតបានពង្រឹងទំនុកចិត្តមកលើភាពរឹង មាំនៃស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្តីពីការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងប្រកបដោយដោយតម្លាភាព»

លោក ប្រាយស៍ បានបន្ថែមថា «ចំណុចសំខាន់នៃលទ្ធិប្រជាធិបតេយ្យគឺការទទួលយកឆន្ទៈរបស់ ប្រជាជន ដូចដែលបានបង្ហាញតាមរយៈការបោះឆ្នោតអមដោយការផ្ទេរអំណាចដោយសន្តិវិធី នោះ ហើយជាអ្វីដែលពិភពលោករំពឹងទុកនិងជាអ្វីដែលយើងរំពឹងថានឹងលេចឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»